
កូឡាឡាំពួ, ម៉ាឡេស៊ី៖ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ល្អប្រសើរលើពិភពលោក ផ្នែកថែទាំសុខភាព (Healthcare) កាលពីដើមឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី បានដាក់វិស័យ «ទេសចរណ៍សុខភាព» គឺជាកូនសោមួយសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី។ វិស័យថែទាំសុខភាព និងវេជ្ជសាស្ត្ររបស់ម៉ាឡេស៊ី រំពឹងទទួលបានភ្ញៀវទេសចរណ៍វេជ្ជសាស្ត្រចំនួន២លាននាក់នៅឆ្នាំ២០២០។ រដ្ឋាភិបាល ម៉ាឡេស៊ី បានសម្ពោធជាផ្លូវការយុទ្ធនាការ «ទេសចរណ៍សុខភាព ២០២០» ហៅកាត់ថា MyTH2០2០ ដោយក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council) ជាផ្លូវការនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី លោក Datuk Amiruddin បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា៖«យើងសង្ឃឹមថាយុទ្ធនាការ MyTH2០2០ នឹងទទួលបានសន្ទុះអ្នកធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីកាន់តែច្រើន។ យើង រំពឹងថានឹងមានអ្នកធ្វើដំណើរថែទាំសុខភាពចំនួន២លាននាក់ ដោយនាំមកនូវចំណូលជាង៥០០លានដុល្លារ (២,២ពាន់លានរីងហ្គីត) និងចូលរួមវិភាគទានជិត២ពាន់លានដុល្លារ (៨ពាន់លានរីងហ្គីដ) ដល់ផលិតផលក្នុងស្រុកសរុប (GDP)»។

លោក Datuk Amiruddin បានបញ្ជាក់ថា អត្រាកំណើនប្រាក់ចំណូលប្រចាំឆ្នាំនៃវិស័យសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង១៧ភាគរយ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ការធ្វើដំណើរថែទាំសុខភាពមានចំនួន ៧,៦ភាគរយនៃប្រាក់ចំណូលទេសចរណ៍សរុបរបស់ម៉ាឡេស៊ី។ ទេសចរណ៍សុខភាព២០២០ នឹងបន្តបង្កើនសេដ្ឋកិច្ចម៉ាឡេស៊ី ជាពិសេស វិស័យទេសចរណ៍ និងសុខភាព របស់ប្រទេសម៉ាឡេស៊ី។
ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ MyTH2០2០ អ្នកស្រី Sherene Azli នាយកប្រតិបត្តិ MHCT បានពណ៌នាពីប្រទេសម៉ាឡេស៊ីថាជា «ភាពអស្ចារ្យនៃការថែរក្សាសុខភាព» ដ្បិតថា វាបានផ្តល់បទពិសោធន៍ដល់អ្នកជំងឺ ល្អប្លែក តាមរយៈការរួមបញ្ចូលគ្នានៃសេវាកម្មថែទាំសុខភាពដែលទទួលបានពានរង្វាន់លើពិភពលោក រួមជាមួយនឹងកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់ប្រទេសម៉ាឡេស៊ី។

អ្នកស្រី Sherene Ayli បានបញ្ជាក់ថាជា៖«ទេសចរណ៍សុខភាព២០២០ គឺជាទិសដៅធ្វើដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាក ដើម្បីពិនិត្យសុខភាព ដ៏ពេញនិយមរបស់ភ្ញៀវអន្តរជាតិ។ យើងចាត់ទុក ទេសចរណ៍សុខភាព២០២០ ជា មានអស្ចារ្យនៃការថែទាំសុខភាព (Healthcare Mavel)»។

បើតាមរបាយការណ៍ផ្លូវការរបស់ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) បានបញ្ជាក់ថា នៅឆ្នាំ២០១១ ភ្ញៀវទេសចរធ្វើដំណើរមកពិនិត្យសុខភាពសរុបចំនួន ៦៤៣ ០០០នាក់ ធៀបទៅនឹងឆ្នាំ២០១៨ ភ្ញៀវទេសចរណ៍ដែលមកពិនិត្យសុខភាពដដែល មានចំនួន ១, ២លាននាក់។ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរទៅពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ី មានដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី អង់គ្លេស ចិន ឥណ្ឌា អូស្ត្រាលី ហ្វីលីពីន និងបណ្ដាប្រទេសមួយចំនួនទៀត។

ប្រទេសម៉ាឡេស៊ី មានគោលដៅទាក់ទាញភ្ញៀវទេសចរប្រមាណ ៣០លាននាក់ក្នុងឆ្នាំ២០២០ ដែលនឹងផ្ដល់ចំណូលជាង២៤ពាន់លានដុល្លារ (១០០ពាន់លានរីងហ្គីដ) ដល់ប្រទេសម៉ាឡេស៊ី។ យើងនឹងខិតខំប្រឹងប្រែងដោយសហការជាមួយវិស័យសុខាភិបាល ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ម៉ាឡេស៊ី។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរណ៍ជាង ២៥លាននាក់ និងបានចំណូលសុរបចំនួន២០ពាន់លានដុល្លារ (៨៤ពាន់លានរីងហ្គីដ) កើនឡើងចំនួន២,៨ភាគរយ ធៀបទៅនឹងឆ្នាំ២០១៧៕

Source: thmeythmey.com
shahizam.f@mhtc.org.my
Muhammad Rasydan Ma’at
Asst. Manager, Communications
+603 8776 6168
rasydan.m@mhtc.org.my
Malaysia Healthcare Travel Council (MHTC), established in 2009 under the purview of the Ministry of Health (MOH) Malaysia, is entrusted with developing and nurturing the “Malaysia Healthcare” brand. MHTC enhances, coordinates, and promotes Malaysia’s healthcare travel industry by fostering industry collaborations and building valuable public-private partnerships both domestically and internationally. With 80 member hospitals nationwide, MHTC continues to elevate the healthcare travel ecosystem through strong branding, seamless patient experiences, and strategic market initiatives. In line with these efforts, MHTC is spearheading the Malaysia Year of Medical Tourism (MYMT) 2026, the nation’s first dedicated year to celebrate and advance healthcare travel. MYMT 2026 serves as a milestone initiative to showcase Malaysia’s world-class healthcare offerings, strengthen its position as the premier global healthcare destination, and highlight the industry’s significant contribution to the national economy. More information can be found at https://www.mhtc.org.my/.
